ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​អំណោយ​អំបុក​ចំនួន​៣តោនដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ ឯក​ឧត្ដម​ កែ​ គឹម​យ៉ាន..

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​អំណោយ​អំបុក​ចំនួន​៣តោនដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ ឯក​ឧត្ដម​ កែ​ គឹម​យ៉ាន
==================
បន្ទាយមានជ័យ​៖នៅ​ថ្ងៃ​ទី​១១ខែ​ធ្នូ​ឆ្នាំ​២០២៥​ឯកឧត្ដម​ កែ​ គឹម​យ៉ាន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​ និង​ជាឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឧបត្ថម្ភ​អំបុក​ចំនួន​៣តោន​ដល់​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អំណោយ​ត្រូវ​បាន​យក​ទៅ​ចែក​ជូន​ដល់​កម្លាំង​ជួរ​មុខ​ទិស​ខេត្ត​បន្ទាយមានជ័យ​។

លោក​ឧត្ដមសេនីយ៍​ត្រី​ រ៉ែម​ វីរៈ​ ស្នង​ការ​រង​ផែន​ការ​ងារ​សេនា​ធិការ​តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម​ កែ​ គឹម​ យ៉ាន​ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​ និង​ជាឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ឯកឧត្តម​ជួប​តែ​ពុទ្ធ​ពរទាំង​បួន​ ប្រការ​អាយុ​ វណ្ណៈ​ ពលះ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *