ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលអំណោយអំបុកចំនួន៣តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម កែ គឹមយ៉ាន

==================
បន្ទាយមានជ័យ៖នៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥ឯកឧត្ដម កែ គឹមយ៉ានតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភអំបុកចំនួន៣តោនដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអំណោយត្រូវបានយកទៅចែកជូនដល់កម្លាំងជួរមុខទិសខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការតំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែ គឹម យ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមឯកឧត្តមជួបតែពុទ្ធពរទាំងបួន ប្រការអាយុ វណ្ណៈ ពលះ កុំបីឃ្លៀងឃ្លាតឡើយ និងជោគជ័យគ្រប់ភារកិច្ច៕
