ល្បីកក្រើកល្បីស្ទើរតែមួយប្រទេសទៅហើយរឿងមេគយខេត្តព្រៃវែងជួលជនអនាមឹកស្លៀកពាក់ស៊ីវិលជាច្រើននាក់ឱ្យអង្គុយចាំរាប់ក្បាលឡានជម្រិតទាលុយពីក្រុមឈ្មួញដឹកទំនិញតូចធំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់គ្រប់តាមរបៀបពុករលួយប្រភេទឆ្លងកាត់ផ្លូវជាតិលេខ1ផ្អើលអស់មនុស្សម្នាស្ទើរតែមួយប្រទេសតែមិនដឹងថាផ្អើលដល់ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករដែរឬយ៉ាងណា..

ល្បីកក្រើកល្បីស្ទើរតែមួយប្រទេសទៅហើយរឿងមេគយខេត្តព្រៃវែងជួលជនអនាមឹកស្លៀកពាក់ស៊ីវិលជាច្រើននាក់ឱ្យអង្គុយចាំរាប់ក្បាលឡានជម្រិតទាលុយពីក្រុមឈ្មួញដឹកទំនិញតូចធំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់គ្រប់តាមរបៀបពុករលួយប្រភេទឆ្លងកាត់ផ្លូវជាតិលេខ1ផ្អើលអស់មនុស្សម្នាស្ទើរតែមួយប្រទេសតែមិនដឹងថាផ្អើលដល់ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករដែរឬយ៉ាងណា។

ខេត្តព្រៃវែង ល្បីទៀតហើយល្បីកក្រើកល្បីស្ទើរតែមួយប្រទេសទៅហើយរឿងមេគយចល័ត្នខេត្តព្រៃវែងតាំងពីលោកឡើងកាន់តំណែងមកលោកសម្បូររឿងអាស្រូវច្រើនរាប់មិនអស់រហូតមកដល់បច្ចុប្បន្ននេះលោកនៅតែបន្តជួលជនអនាមឹកស្លៀកពាក់ស៊ីវិលជាច្រើននាក់ឱ្យមកគំរាមកំហែងនឹងអង្គុយចាំរាប់ក្បាលឡានជម្រិតទារលុយពីក្រុមឈ្មួញដឹកទំនិញតូចធំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ឆ្លងកាត់តាមផ្លូវជាតិលេខ1នៅស្ថិតនៅក្នុងភូមិ ឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមរបៀបពុករលួយអស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយរហូតមកដល់នេះមិនដឹងថាបាត់បង់ជំនូលពន្ធចូលរដ្ឋក្នុងមួយឆ្នាំមួយឆ្នាំប៉ុន្មានម៉ឺនប៉ុន្មានលានដុល្លារទេព្រះអើយ។

ជាក់ស្ដែងណាស់កាលពីថ្ងៃទី16ខែមករាឆ្នាំ 2026 ក្រុមឈ្មួញអាជីវកររកស៊ីដឹកទំនិញតូចធំឆ្លងកាត់ផ្លូវជាតិលេខមួយបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថាសព្វថ្ងៃនៅមានជនអនាមឹកស្លៀកពាក់ស៊ីវិលមួយក្រុមអង្គុយចាំជំរិតយកលុយពីពួកគាត់ដោយមិនចេញវិក័យប័ត្រជូនពួកគាត់។ក្រោយពីទទួលបានព័ត៌មានភ្លាមអង្គភាពសារព័ត៌មានយើងចុះទៅផ្ដិតយករូបភាពថតលក្ខណៈជាវីដេអូនឹងផ្សាយផ្ទាល់ស្រាប់តែមានបុគ្គលម្នាក់មានចរិតទុច្ចរិតសំដីក្អេងក្អាងកាអឺតកាទមមកតេសដៀលប្រមាថនិងចោទប្រកាន់មកលើក្រុមការងារសារព័ត៌មានយើងថាសុំលុយគេមិនបានទើបឡាយ។

បន្ទាប់មកស្រាប់តែមានបុគ្គលម្នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូមកប្រាប់អ្នកសារព័ត៌មានយើងថាមេខ្ញុំសុំសម្រួលជូនលុយចាក់សាំងប្រេងចំនួន15ម៉ឺនរៀលជាថ្នូរនៅក្នុងការដោះដូវិស័យព័ត៌មាននិងមិនអោយផ្សព្វផ្សាយបន្ត។ពេលនោះអង្គភាពសារឮព័ត៌មានយើងបក្សនីសេធមិនព្រមទទួលទេព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន។នេះហើយជាទង្វើដ៏គំរករបស់មន្ត្រីគយហៅមន្ត្រីគ្រាប់ល្ពៅស្ងោរដែលតែងតែដើសូកប៉ាន់ដល់អ្នកសារព័ត៌មានដើម្បីបិទបាំងពីទង្វើខ្មៅក៍ខ្វក់ដែលខ្លួនបានប្រព្រឹត្តអំពើពុករលួយកន្លងមក។នឹងដើម្បីដាក់ជនអនាមឹតស្លៀកពាក់ស៊ីវិលបីបួននាក់អង្គុយចាំរាប់ក្បាលឡានជម្រិតយកលុយពីក្រុមឈ្មួញអាជីវករដឹកទំនិញតូចធំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ឆ្លងកាត់តាមផ្លូវជាតិលេខ1តាមរបៀបពុករលួយបន្ត។

ជាចុងក្រោយប្រជាពលរដ្ឋទទួចស្នើសុំដល់ឯកឧត្តមបណ្ឌិត  គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករណ៍កម្ពុជាជាពិសេសប្រជាពលរដ្ឋទទូចស្នើសុំដល់ឯកឧត្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។មេត្តាដាក់មន្ត្រីអធិការកិច្ចជំនាញចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើលោកមេគយចល័តរួមនិងបក្សពួកពាក់ព័ន្ធខាងលើដើម្បីលុបបំបាត់អំពើពុករលួយនិងកំចាត់ជនអនាមឹតក្លៀកពាក់ស៊ីវិលដើជម្រិតទាលុយក្រៅច្បាប់ទាំងនេះឱ្យអស់ផងទាន។

នៅថ្ងៃទី21 ខែមករាឆ្នាំ 2026 អង្គភាពសារព័ត៌មានយើងមិនទាន់បានទំនាក់ទំនងទៅលោកមេគយចល័តដែលស្ថិតនៅក្នុងភូមិ ឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខាងលើបាននៅឡើយទេព្រោះមិនមានលេខទូរសព្ទ។ជុំវិញករណីខាងលើអង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយគ្មានបំណងជាន់ពន្លិចទៅលើបុគ្គលឬស្ថាប័នណានោះឡើយគ្រាន់តែរិះគន់នៅក្នុងន័យស្ថាបនាតែប៉ុណ្ណោះប្រសារមីខ្លួនពាក់ព័ន្ធយល់ថាអង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយខុសពីការពិតត្រង់ចំណុចណាអង្គភាពសារព័ត៌មានយើងនិងរង់ចាំការបកស្រាយបំភ្លឺនៅរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *