លោក ឈួន សុវណ្ណានរានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិនទើបឡើងកាន់តំណែងថ្មីៗក្ដីៗភ្លាមដាក់លោកនាយរងប៉ុស្តិ៍ម្នាក់និងកូនចៅជាច្រើននាក់ទៀតឱ្យគាបយកលុយពីរក្រុមឈ្មួញដឹកទំនិញតូចធំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមរបៀបពុករលួយស្របច្បាប់។

(ខេត្តតាកែវ)លោក ឈួន សុវណ្ណានរានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្និនដែលស្ថិតនៅក្នុងស្រុកគីរីវង្សខេត្តតាកែវឡើងកាន់តំណែងភ្លាមដាក់លោកនាយរងប៉ុស្តិ៍ម្នាក់និងកូនចៅជាច្រើននាក់ទៀតឱ្យគាបលុយពីក្រុមឈ្មួញតូចធំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិភ្នំឌិនត្រូវសមត្ថកិច្ចប្រចាំការនៅច្រកទ្វារនោះតម្រូវឲ្យពួកគាត់បង់លុយតាមការកំណត់ប៉ុន្តែមិនមានចេញវិក័យបត្តិជូនពួកគាត់ឡើយពួកគាត់ឆ្ងល់ថាតម្រូវឲ្យពួកគាត់បង់លុយនេះជាថ្នូរនៅក្នុងការបើកភ្លើងខៀវឬចូលក្នុងហោប៉ៅដើម្បីចែកបក្សពួកឬក៏បង់ចូលរដ្ឋតែបើចូលរត្នសូមចេញវិក័យបត្រជូនពួកគាត់ផង។
បើទោះបីជាក្រសួងមហាផ្ទៃព្រមាននឹងណែនាំដល់មន្ត្រីអន្តោប្រវេសន៍តាមបណ្ដាលច្រកទ្វារអន្តរជាតិទូទាំងប្រទេសយ៉ាងណាក៏ដោយក៏ថ្មីៗនេះមានសេចក្តីរាយការណ៍ថាប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិភ្នំឌិនកំពុងសម្ងំប្រមូលប្រាក់ខុសច្បាប់ពីក្រុមឈ្មួញអាជីវករដឹកទំនិញតូចធំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ឆ្លងដែនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាយ៉ាងគឈ្លើននេះហើយសបញ្ជាក់ឲ្យឃើញថាលោក ឈួន សុវណ្ណានរានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំឌិនរូបនេះមិនគោរពតាមបទបញ្ជានិងសេចក្ដីណែនាំឬហៅថាផ្ផ្គើននឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលប្រកាសដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយប្រជាពលរដ្ឋស្នើសុំដល់លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរក្រសួងមហាផ្ទៃជាពិសេសស្នើសុំដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាដាក់កម្លាំងមន្ត្រីអធិការកិច្ចជំនាញដើម្បីចាត់វិធានការក្ដៅឱ្យបានស៊ីជម្រៅទៅលើលោក ឈួន ឦសុវណ្ណានរានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំឌិនដែលកំពុងតែបណ្ដែតបណ្ដោយឲ្យលោកនាយរងប៉ុស្តិ៍ម្នាក់និងកូនចៅជាច្រើនអ្នកទៀតធ្វើព្យុះធ្វើភ្លៀងនឹងកំពុងតែអនុវត្តផ្ទុយពីសេចក្ដីប្រកាសនឹងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។
កាលពីថ្ងៃទី8ខែមករាឆ្នាំ2026ក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ឈួន សុវណ្ណនរានាយប៉ុស្តិ៍គរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិនតាមរយៈលេខទូរសព្ទ087688887ដើម្បីធ្វើបទសម្ភាសន៍ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីក្រុមឈ្មួញអាជីវករដឹកទំនិញតូចធំពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិភ្នំដិនថាមន្ត្រីប្រចាំការនៅទីនោះតម្រូវឲ្យពួកគាត់បង់លុយតាមការកំណត់លោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថារឿងនេះមិនពិតទេសម្រាប់ការងារជំនាញលោកមិនមានសិទ្ធិទេលោកបានត្រឹមតែពិនិត្យឬឆែកលើមនុស្សតែប៉ុណ្ណោះលោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងបន្តទៀតថាការងារជំនាញសូមបងទាក់ទងទៅមន្ត្រីគយដែលជាស្ថាប័នប្រមូលពន្ធចូលរដ្ឋប្រចាំការនៅទីនោះទៅ។
ជុំវិញករណីខាងលើអង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយមិនមានបំណងជាន់ពន្លិចទៅលើបុគ្គលឬក៍ស្ថាប័នណានោះឡើយគ្រាន់តែរិះគន់នៅក្នុងន័យស្ថាបនានិងចូលរួមជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ទោះជាយ៉ាងណាក្ដីអង្គភាពសារព័ត៌មានយើងនិងរង់ចាំការបកស្រាយបំភ្លឺនៅរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
