បើយោងតាមផេកផ្លូវការ pheng Vannak News អ្នកកាសែតល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហោះនៅក្នុងបណ្ដាញសង្គម ដោយមានខ្លឹមសារដូចខាងក្រោមនេះ÷????????

មកដល់ជាយដែនជួបរឿងហួសចិត្ត..! ខ្ញុំស្ទើរតែមិនជឿនៅពេលដែលខ្ញុំមកដល់ជាយដែនបានជួបរឿងហេតុពាក់ព័ន្ធអនុប្រធានវរៈសេនាតូច ៨៩១ លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា ជាអ្នកនាំទិញពីប្រទេសថៃចូលមកកម្ពុជា ខណៈដែលព្រំដែនកម្ពុជា-ថៃ នៅបិទនៅឡេីយ ។
#ហេតុការណ៍មានដូចតទៅ នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន១៥នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការណ៍ជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ វុទ្ធី ហៅ ធីស្នា ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងដកហូតរួមមាន ៖
១-គ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស
២-ទូកស្មាច់ ចំនួន០១
៣-រថយន្តចំនួន ២គ្រឿង
ដោយឡែកលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា បានរត់គេចខ្លួន ។ បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងយើងបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
លោក ផែង វណ្ណៈ បានសំណូមពរដល់ ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តាពិនិត្យករណីនេះផង បេីសិនជាបានប្រព្រឹត្តដូចរបាយការណ៍បង្ក្រាបរបស់សមត្ថកិច្ចកងរាជអាវុធហត្ថ និង កងកម្លាំងកងពលតូចលេខ ៥១ មែន គួរតែបណ្ដេញចេញពីក្របខណ្ឌ ហេីយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងធ្វេីពហិការមិនប្រេីប្រាស់ផលិតផលថៃ បែជាលោកជាមន្ត្រីការពារព្រំដែនជាអ្នកនាំចូលមកដោយខ្លួនឯងទៅវិញ ។
