បើយោងតាមផេកផ្លូវការ pheng Vannak News អ្នកកាសែតល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហោះនៅក្នុងបណ្ដាញសង្គម ដោយមានខ្លឹមសារដូចខាងក្រោមនេះ..

បើយោងតាមផេកផ្លូវការ pheng Vannak News អ្នកកាសែតល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហោះនៅក្នុងបណ្ដាញសង្គម ដោយមានខ្លឹមសារដូចខាងក្រោមនេះ÷????????

មកដល់​ជាយដែន​ជួបរឿង​ហួសចិត្ត​..! ខ្ញុំ​ស្ទើរ​តែ​មិនជឿនៅពេលដែលខ្ញុំមក​ដល់​ជាយដែន​បានជួបរឿងហេតុពាក់ព័ន្ធ​អនុប្រធាន​វរៈសេនាតូច​ ៨៩១​ លោក​វរសេនីយ៍​ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ ជា​អ្នកនាំ​ទិញពី​ប្រទេសថៃ​ចូលមកកម្ពុជា​ ខណៈដែល​ព្រំដែនកម្ពុជា-ថៃ​ នៅបិទ​នៅឡេីយ​ ។

#ហេតុការណ៍មានដូច​តទៅ​ នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត ចំនួន១៥នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការណ៍ជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះ​បង្ក្រាបករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ វុទ្ធី ហៅ ធីស្នា ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតរួមមាន​ ៖​

១-គ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស
២-ទូកស្មាច់ ចំនួន០១
៣-រថយន្ត​ចំនួន​ ២គ្រឿង​

ដោយឡែក​លោកវរសេនីយ៍ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ បាន​រត់គេចខ្លួន​ ។ បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងយើងបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

លោក ផែង វណ្ណៈ បានសំណូមពរ​ដល់ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​អគ្គ​ស្នងការ​នគរបាលជាតិ​ និង​ ឯកឧត្ដម​ អភិសន្តិបណ្ឌិ​ត​ ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ មេត្តា​ពិនិត្យ​ករណីនេះផង​ បេី​សិនជា​បាន​ប្រព្រឹត្ត​ដូច​របាយការណ៍បង្ក្រាប​របស់​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ និង​ កងកម្លាំង​កងពលតូចលេខ​ ៥១​ មែន​ គួរ​តែ​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌ ហេីយ​ប្រជា​ពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​កំពុង​ធ្វេី​ពហិការ​មិនប្រេីប្រាស់ផលិតផលថៃ​ បែជា​លោក​ជា​មន្ត្រី​ការពារ​ព្រំដែន​ជាអ្នកនាំចូលមកដោយខ្លួនឯងទៅវិញ​ ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *