ទីតាំងចំរាញ់រ៉ែមាសខុសច្បាប់ដុះដូចផ្សិតលើទឹកដីស្រុកភ្នំព្រឹកឈ្មួញទុច្ចរិតធ្វើអាជីវកម្មជាងពីរទសវត្សរ៍តែអាជ្ញាធរនិងមន្ត្រីជំនាញថាអត់ដឹងទាល់តែអ្នកសារព័ត៌មានចុះមកផ្សព្វផ្សាយទើបមានការបង្ក្រាប

ខេត្តបាត់ដំបង.ទឹកដីសំបូរជីជាតិនិងធនធានធម្មជាតិលើភូមិសាស្ត្រស្រុកភ្នំព្រឹកខេត្តបាត់ដំបងជាពិសេសរ៉ែមាសត្រូវបានក្រុមឈ្មួញទុច្ចរិតជាច្រើនអ្នកលួចធ្វើសកម្មភាពលាក់បំពួនចម្រាញ់យករ៉ែមាសស្ទើរខ្សោះអស់រយៈពេលជាង 20 ឆ្នាំតែសមត្ថកិច្ចអាជ្ញាធរមន្ត្រីជំនាញក្នុងដែនសមត្ថកិច្ចហាក់បីដូចជាមិនទាន់បានដឹង។
សេចក្តីរាយការណ៍ច្បាស់ការបានលួចបង្ហើបថាអាជីវកម្មរុករកនិងចម្រាញ់រ៉ែមាសលើដែនអាណាចក្រស្រុកភ្នំព្រឹកមិនមែនទើបនឹងកើតទេគឺគេបានប្រព្រឹត្តជាច្រើនឆ្នាំមកហើយហើយទីតាំងផលិតរ៉ែមាសទៀតសោកក៏ច្រើនកន្លែងណាស់ដែរក្រោយពីបានទទួលនៅសេចក្តីរាយការណ៍ពីពលរដ្ឋស្លូតត្រង់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី 21 និង 22 ខែវិច្ឆិកាឆ្នាំ 2025បានចុះទៅដល់ជាក់ស្ដែងបានរកឃើញទីតាំងចម្រាញ់រ៉ែមាសចំនួន 4 កន្លែងដែលស្ថិតនៅក្នុងភូមិអូរចោទនិងភូមិភ្នំព្រឹកឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងដែលកំពុងធ្វើសកម្មភាពចម្រាញ់រ៉ែមាសយ៉ាងសកម្មក្នុងនោះទីតាំងទី 1គេស្គាល់ឈ្មោះយាយយួនទីតាំងទី 2ត្រូវបានគេស្គាល់ឈ្មោះសីហាទីតាំងទី 3ដឹងទី 4ម្ចាស់ឈ្មោះយាយឃាងក្រោយពីប្រទះឃើញអង្គភាពយើងបានធ្វើការទំនាក់ទំនងទៅលោកសេងសុភ័ក្រ្តអភិបាលស្រុកភ្នំព្រឹកដើម្បីផ្ដល់ជាព័ត៌មានតែបើលោកបានផ្សព្វផ្សាយឡាយហើយតើខលមកលោកធ្វើអ្វីហើយក៏បិទទូរសព្ទទៅជាមួយគ្នានោះដែរអង្គភាពសារព័ត៌មានរបស់យើងបានខលទៅឯកឧត្តមសុខលូអភិបាលខេត្តបាត់ដំបងដើម្បីសុំសេចក្តីអត្ថាធិប្បាយជុំវិញករណីផលិតនិងចម្រាញ់រ៉ែមាសតែត្រូវបានឯកឧត្តមបដិសេធថាបញ្ហានេះលោកមិនទានបានដឹងទេតែប្រសិនបើមានករណីផលិតរ៉ែមាសខុសច្បាប់មែនត្រូវតែបង្ក្រាបឯកឧត្តមសុខលូបានបន្តថាសូមឱ្យអ្នកសារព័ត៌មានទំនាក់ទំនងទៅមន្ត្រីជំនាញដើម្បីចាត់ការរឿងនេះទន្ទឹមនិងនោះក្រុមការងារយើងក៏បានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅឈ្មោះធួនដែលគេស្គាល់ថាជាប្រធានមន្ទីរ៉ែនឹងថាមពលខេត្តបាត់ដំបងតែខលចូលចំនួនពីរដងតែគ្មានអ្នកលើក។
ក្រោយមកក៏មានមន្ត្រីជំនាញមកត្រួតពិនិត្យទីតាំងនឹងបានបញ្ជាក់ថានេះគឺជាបទល្មើសជាក់ស្ដែងនិងសូមគោលការណ៍ទៅថ្នាក់លើដើម្បីចុះបង្ក្រាប។បើទោះបីជាមានព្រឹត្តិការណ៍យ៉ាងនេះក្តីពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៅតែមានការងឿងឆ្ងល់ថាបទល្មើសរ៉ែមាសនេះកើតឡើងច្រើនឆ្នាំណាស់មកហើយហេតុដូចម្ដេចមន្ត្រីជំនាញអាជ្ញាធរមិនបានដឹងតើមានអ្វីនៅពីក្រោយខ្នងវាំងននខ្មៅអាថ៌កំបាំងមួយនេះឬមួយដូចពាក្យចាស់ពោលថាដំរីស្លាប់ទាំងមូលយកចង្អេរមកបាំងមិនជិតទេ។ទស្សនៈមួយបានបង្ហើបថាការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ខាងលើនេះជាហេតុធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិក្នុងមួយឆ្នាំមួយឆ្នាំរាប់សិបលានដុល្លារដោយសារក្រុមឈ្មួញទាញយកផលប្រយោជន៍លួចចំរាញ់រ៉ែមាសគ្មានច្បាប់។
ពលរដ្ឋនៅតែរង់ចាំមើលថាតើក្រុមថៅកែទុច្ចរិតលួចចំរាញ់រ៉ែមាសខុសច្បាប់ទាំងនោះអាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេក្រោយពីរមន្ត្រីជំនាញនិងអាជ្ញាធរចុះមកដល់ទីតាំងបទល្មើសជាក់ស្ដែង៕
