ផ្ទុះរឿងជម្រោងចម្រាស់មតិពីរផ្ទុយគ្នារឿងលោកស្នងការខេត្តបន្ទាយមានជ័យដូចពាក្យមួយឃ្លាគេតែងពោលថាស្រីប្រកាន់ប្រុសប្រកែក
(ខេត្តបន្ទាយមានជ័យ)មនុស្សលោកដែលកើតមកក្នុងចក្រវាលលើភពផែនដីនេះតែងតែមានអាក្រក់និងល្អរូបរាងកាយឆោមលោមពណ៌ត្រូវបានមានសណ្ឋានខុសៗពីគ្នា ទៅតាមផលបុណ្យ និងផលបាបជាអ្នកតាក់តែងឬហៅថាជាព្រហ្មលិខិតជាអ្នកកំណត់ នេះបើតាមពុទ្ធឧវាទ អ្នកខ្លះក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្ទរខ្ទា សាយភាយក្លិនពិដោរ បញ្ច្រាសខ្យល់ជាទីគាប់ចិត្តនៃអ្នកផងទាំងឡាយទាំងពួង ដោយសារការប្រព្រឹត្តនូវអំពើល្អជាកុសល អ្នកខ្លះទៀតក៏មានឈ្មោះល្បីល្បាញដូចគ្នាតែដោយសារប្រព្រឹត្តអំពើទុច្ចរិតទៅវិញ។
ណ្ហើយចុះយើងក្រឡេកមកមើលរឿងលោកឧត្តមសេនីយ៍ទោ សិទ្ឋ ឡោះស្នងការ នគរបាលខេត្តបន្ទាយមានជ័យវិញម្ដង ស្នងការរូបនេះគឺជាបុគ្គលដ៏មានប្រជាប្រិយភាព និងក៏ធ្លាប់មានស្នាដៃច្រើនគ្រាន់បើគួរឲ្យកត់សម្គាល់ នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋនាពេលកន្លងមក.តែមួយរយៈពេលចុងក្រោយនេះ បែរជាមានការបែកធ្លាយរឿងអាស្រូវ និងមានការចោទប្រកាន់មកលើរូបលោកថា បាននឹងកំពុងរំលោភយក ដីផ្លូវសាធារណៈ របស់រដ្ឋ មកធ្វើជាកម្មសិទ្ធិបុគ្គលផ្ទាល់ខ្លួន។
ក្រោយពីទទួលព័ត៌មាននៅរសៀលថ្ងៃទី 22 ខែតុលាឆ្នាំ 2025 អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ទីតាំងដីដែលហ៊ុំព័ទ្ធដោយរបងថ្ម ដែលស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងបានឃើញទិដ្ឋភាពជាក់ស្ដែងផ្លូវចូលធ្វើអំពីប៉េតុងដើម្បីចូលទៅដល់ដីរបស់លោក សិទ្ធ ឡោះ ដោយដីរបស់លោកសិទ្ធ ឡោះ នៅសងខាងផ្លូវទល់មុខគ្នាពោលគឺខាងកើត និងខាងលិចផ្លូវប៉េតុងនិងមានការវាយកំទេច របងថ្មផ្នែកខាងជើង ទាំងសងខាង ផ្លូវទំហំ 4 ម៉ែត្រដើម្បីបើកផ្លូវដោយស្ម័គ្រចិត្តពីសំណាក់លោក សិទ្ធ ឡោះ។
ដោយផ្អែកតាមក្រមសីលធម៌និងវិជ្ជាជីវៈអ្នកសារព័ត៌មាន អង្គភាពយើងបានធ្វើការជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើដើម្បីទទួលបានព័ត៌មានពិតអំពីអតីតភាពនៃដីខាងលើ។
ក្រុមការងារយើង បានជួបជាមួយលោកតាម្នាក់ ឈ្មោះ ពូក ធាន អាយុជាង 70 ផ្លាយថ្នាំ ដែលបានរស់នៅក្នុងភូមិអំបិល សង្កាត់អូនអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យតាំងពីសម័យមុន សមាហរណកម្ម និងមកដល់បច្ចុប្បន្នបានអះអាងថាដីខាងលើគឺជាកម្មសិទ្ធិរបស់លោក សិទ្ធ ឡោះ ស្នងការខេត្តមន្ទាយមានជ័យដែលបានទិញពីប្រជាពលរដ្ឋផ្សេងទៀត ហើយករណីនេះមិនមែនជាការរណីរំលោភយកផ្លូវសាធារណៈរបស់រដ្ឋដូចការលើកឡើងរបស់បុគ្គលផ្សេងនោះឡើយ។ លោកតាបានបញ្ជាក់ថាផ្លូវនេះដោយមានការសម្បទានពីលោក សិទ្ធ ឡោះ មួយផ្នែកនិងប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំមួយផ្នែក ស្មើឱ្យមានការទុកផ្លូវ ក៏ប៉ុន្តែក្រោយពីចេញប្លង់រឹង ផ្នែកជំនាញសុរិយោដី បានចុចចំណុចទាំងពីរខាងលើទុកជាផ្លូវ 8 ម៉ែត្រ ដូចការស្នើសុំនិងសម្បទានពីពលរដ្ឋដែលរស់នៅក្បែររបងគ្នាមែន តែដោយសារពេលវេលាចេះតែកន្លងទៅយូរឆ្នាំហើយ ខាងអាជ្ញាធរមិនព្រមអភិវឌ្ឍន៍ឲ្យកើតជាផ្លូវសោះ នោះទើបលោក សិទ្ធិ ឡោះ ធ្វើរបងបិទជាបណ្ដោះអាសន្ន។ ចំណែកប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ឡុង កុំ ដែលមានរបងព្រំដីជាប់លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ផ្នែកខាងជើងបានលើកឡើងថា លោកបានផ្ដិតមេដៃ ដើម្បីឲ្យមានការបើកផ្លូវមែន និងបានសម្បទានដីមួយចំនួនរួមជាមួយលោក សិទ្ធិ ឡោះ ដោយខាងជំនាញសូរិយោដី អះអាងថាផ្លូវនេះ នឹងបើករហូតដល់បន្ទាយយោធា ឮដូច្នេះ លោកក៏យល់ព្រម តែក្រោយមកផ្លូវនោះមិនព្រមកើតជាផ្លូវសោះ។ ទើបមានការបិទផ្លូវមកវិញ ក្រោយមកក៏មានមតិរិះគន់ថាលោកឧត្តមសេនីយ៍ បានរំលោភយកផ្លូវសាធារណៈរបស់រដ្ឋ លោក ឡុង កុំ បានបញ្ជាក់បន្ថែមថាករណីនេះ មិនមែនជាករណីរំលោភយកផ្លូវសាធារណៈឡើយព្រោះដីនេះ ជាដីសម្បទាន ដោយស្ម័គ្រចិត្ត ពីប្រជាពលរដ្ឋសូមឲ្យកើតជាផ្លូវ។ បើទោះបីជាមានការលើកឡើងពីប្រជាពលរដ្ឋដែលមានឈ្មោះខាងលើ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតកំពុងនិយាយហាក់បីដូចជាការ ការពារសេចក្តីថ្លៃថ្នូរ របស់លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តបន្ទាយមានជ័យយ៉ាងណាក្តី ក៏មានពលរដ្ឋផ្សេងទៀតនៅតែបន្តស្នើឲ្យមានការបើកផ្លូវ និងចោទលោក សិទ្ធ ឡោះ ថាកំពុងរំលោភយកដីសាធារណៈរបស់រដ្ធ (ពាក្យចាស់បុរាណមួយឃ្លាតែងពោលថា ស្រីប្រកាន់ ប្រុសប្រកែកអញ្ចឹងដែរ) ជុំវិញបញ្ហានេះអង្គភាពសារព័ត៌មានយើង នៅព្រឹកថ្ងៃទី 23 ខែតុលា ឆ្នាំ 2025 បានធ្វើការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យដើម្បីសុំសេចក្តីអត្ថាធិប្បាយ ដោយទូរសព្ទខលចូលមិនមានអ្នកទទួល។
រីឯលោក ព្រម ភួន អនុភូមិ អូអំបិល បានឲ្យក្រុមការងារយើងដឹង នៅព្រឹកថ្ងៃទី 23 ដដែលនេះថា
ពាក់ព័ន្ធករណីផ្លូវចេញចូលដីរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ខាងលើនេះ កាលពីដើមឡើយ មិនទាន់មានទ្រង់ទ្រាយជាផ្លូវពិតប្រាកដទេ ក្រោយមកជំនាញសូរិយោដីបានចុះវាស់វែងឆ្លងរឹងជាប្រព័ន្ធ ដោយតម្រូវឲ្យមានផ្លូវ ពីរខាងកើតទៅលិច និងពីខាងលិចមកកើត ដោយមានផ្លូវបេតុងនៅចំកណ្ដាល ពីរជើងទៅត្បូងទល់ផ្លូវជាតិលេខ 5 ដោយផ្លូវ 2 ខ្សែខាងលើនោះ មិនទាន់បានអភិវឌ្ឍន៍ជាផ្លូវការទៅតាមប្លង់ប្រព័ន្ធ ទើបលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ធ្វើរបងបិទជាបណ្ដោះអាសន្ន ដើម្បីការពារសម្ភារៈ ដែលលោកកំពុងតែសាងសង់ផ្ទះ ដោយសន្យាថា ប្រសិនបើថ្ងៃក្រោយអាជ្ញាធរត្រូវការអភិវឌ្ឍផ្លូវ លោក
នឹងវាយរបងចោល ដើម្បីបើកផ្លូវឲ្យអាជ្ញាធរអភិវឌ្ឍន៍ផ្លូវដោយគ្មានលក្ខខណ្ឌ។
ចំណែកលោកស្រី ធូរ ណាគ្រី ចៅសង្កាត់អូរអំបិល បានបញ្ជាក់ថា ដីផ្លូវលោកស្នងការខាងលើកាលពីដើមឡើយមិនមានទ្រង់ទ្រាយជាផ្លូវឡើយ តែក្រោយមកជំនាញសូរិយោដីចុះវាស់វែង ធ្វើប្លង់រឹង តម្រូវឲ្យមានផ្លូវ ទើបប្រជាពលរដ្ឋ សម្បទាន ម្នាក់បន្តិចដើម្បីឲ្យកើតជាផ្លូវ។
ដោយឡែកក្រុមការងារអង្គភាពសារព័ត៌មានយើងបានទទួលសេចក្ដីប្រកាសព័ត៌មាន មួយច្បាប់ចេញដោយរដ្ឋបាលក្រុងស្រីសោភ័ណ្ឌ ចុះថ្ងៃទី 22 ខែតុលាឆ្នាំ 2025 នាពេលថ្មីៗនេះ ស្ដីពីករណីប្រជាពលរដ្ឋ ចំនួន 20 គ្រួសារ ស្នើសុំបើកផ្លូវសាធារណៈទទឹងទំហំ 8 ម៉ែត្រ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូអំបិល ក្រុងសិរីសោ បន្ទាយមានជ័យ..ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ..![]()
![]()
![]()
![]()

