កម្លាំងជំនាញនិងប៉ុស្តិ៍បានចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ បានសរុបចំនួន១០នាក់និងបាន ដកហូតបានកាំបិតចំនួន៣ដើម ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់(កាប់យកម៉ូតូ) បីទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត..

សូមគោរពជូនជ្រាបដ៏ខ្ពង់ខ្ពស់
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥វេលាម៉ោង១ និ៣០នាទីយប់ កម្លាំងជំនាញនិងប៉ុស្តិ៍បានចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ បានសរុបចំនួន១០នាក់និងបាន ដកហូតបានកាំបិតចំនួន៣ដើម ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់(កាប់យកម៉ូតូ) បីទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មកអធិការដ្ឋាន ដើម្បីសួរនាំ។
-ករណីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៥នាទី ចំណុចការ៉ាសសាំងតេលាឈ្មោះ ឡាយ ឆៃលី ជិតសាលាសង្កាត់អូរជ្រៅ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន ១គ្រឿង ម៉ូតូម៉ាកHONDA DREAM-សេរីឆ្នាំ២០២២ ពណ៌ខ្មៅ-មានស្លាកលេខ កំពង់ធំ 1R-8993-លេខតួ6199104។
-ករណីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០និង ៤០នាទី នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល១៥០ម៉ែត្រ បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន២គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ លេខតួនិងម៉ាស៊ីន5516627 ផ្លាកលេខបាត់ដំបង1AG-7471 ចំណែកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ផ្លាកលេខបន្ទាយមានជ័យ1V-0945 លេខតួនិងលេខម៉ាស៊ីន 5824262 ។
-ករណីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១យប់ នៅចំនុចមណ្ឌល៨ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន៤នាក់ជាក្មេងទំនើង ជិះម៉ូតូ២គ្រឿង ដាវមួយដើម បម្រុងកាប់លើជនរងគ្រោះ ហើយជនរងគ្រោះបានរត់ចោលម៉ូតូ ។ ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ1AD-9744 លេតួND125N0260939 ។
ជនសង្ស័យ ជាក្មេងទំនើងមានចំនួន១០នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះថា វុទ្ធី ហៅធួយ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉េត
២.ឈ្មោះសឿ បញ្ញាសិទ្ធិ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
៣.ជនសង្ស័យឈ្មោះភាព សុភា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៤.ជនសង្ស័យឈ្មោះនាក់ បូរ៉ា ហៅរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៥.ជនសង្ស័យឈ្មោះជា តុលា ហៅទ្រី ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត
៦.ជនសង្ស័យឈ្មោះវុន ឆានុ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
៧. ជនសង្ស័យឈ្មោះ ហួត លីម៉ីញ ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
៨. ជនសង្ស័យឈ្មោះឡូត តុងហ័ន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិ សង្កាត់ព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត
៩. ជនសង្ស័យឈ្មោះចិក កី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
១០. ជនសង្ស័យឈ្មោះយឹម ឡុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
សូមគោរពជូនជ្រាប

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *