ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងទឹកថៃ និងបណ្តាផេកមួយចំនួនដែលបានផ្សព្វផ្សាយចោទប្រកាន់ លាបពណ៌កងទ័ពកម្ពុជាថា «កម្ពុជាបានជ្រៀតចូលខេត្តត្រាត ហើយកំពុងព្យាយាមប៉ុនប៉ងបំផ្លាញទីតាំងយោធា និងភ្នាក់ងាររដ្ឋបាលក្នុងខេត្តត្រាត»

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមទាត់ចោលនូវខ្លឹមសារដែលបានចុះផ្សាយខាងលើនេះ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយ។
កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពី ការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះ។
The Ministry of National Defence of Cambodia completely rejects the content presented in the official announcement of the Royal Thai Navy and in some Facebook pages. Specifically, the claim that «Cambodian forces have infiltrated Trat province and are attempted to destroy military bases and administrative agencies» is a complete fabrication and fake news.
Cambodia demands that the Thai side immediately cease the intentional dissemination of false information. This disinformation campaign is clearly designed to divert international attention from Thailand’s violations of international law by falsely portraying Cambodia as an aggressor, thereby serving as an excuse to increase tensions and support its ongoing aggression against Cambodia.
____
