ក្រោយពីមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិចាន់គីរី ភូមិទួលប្រាសាទ បន្តទៅដល់ភូមិព្រៃគប់និងឆ្ពោះមកផ្លូវជាតិលេខ ៥៨
ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត អាជ្ញាធរមិននៅស្ងៀមនោះទេ..

ប៉ោយប៉ែតក្រុង : ដោយមើលឃើញស្ថានការណ៍ផ្លូវលំជាច្រើនកន្លែងរងផលប៉ះពាល់នៃការខូចខាតដោយសារទឹកភ្លៀងក៏ដូចជាទឹកដក់នៃរដូវវស្សាកន្លងមកជាច្រើនកន្លែង ហើយនៅព្រឹកថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២៥ នេះលោក គាតហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំគ្រឿងចក្រផ្ទាល់ខ្លួនរួមទាំងអាជ្ញាធរសង្កាត់ភូមិជាច្រើនរូបចុះឈូសឆាយគៀកិនផ្លូវមួយកន្លែងដែលមានប្រវែង ២៧០០ម៉ែត្រដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ជម្រាបជូនថាផ្លូវនេះគឺជាផ្លូវដ៏សំខាន់មួយដែល សម្រាប់រថយន្តធុនធំ ដូចជារថយន្តលាយបេតុងរថយន្តដឹកសាច់ដឹកថ្មធ្វើដំណើរចូលមកក្នុងក្រុងហើយ ស្ថិតក្នុងភូមិចាន់គីរីភូមិទួលប្រាសាទបន្តទៅដល់ភូមិព្រៃគប់និងឆ្ពោះមកផ្លូវជាតិលេខ ៥៨
បើតាមការបញ្ជាក់ពីលោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា ផ្លូវមួយខ្សែនេះគឺរងការខូចខាតច្រើនកន្លែងហើយដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលររដ្ឋដែលគាត់ធ្វើដំណើរមានផលលំបាកដូច្នេះលោកបានដឹកនាំក្រុមការងារនិងនាំយកគ្រឿងចក្រចុះឈូសឆាយកៀកិនជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរហើយលោកបានបញ្ជាក់បន្ថែមទៀតថាផ្លូវលំក៏ដោយផ្លូវបេតុងក៏ដោយឲ្យតែមានការ ខូចខាតនៅក្នុងក្រុងប៉ោយប៉ែតនៅត្រង់ចំណុចណាលោកនឹងបន្តដឹកនាំក្រុមការងារស្ថាបនានិងជួសជុលជាបន្តជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។
ក្នុងនេះលោកបានបញ្ជាក់បន្ថែមទៀតថាលោកនឹងធ្វើមួយកន្លែងរួចលោកនឹងបន្តទៅមួយកន្លែងទៀត
បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋសូមជ្រាប កន្លងមកផ្លូវខូចខាតនៅក្នុងក្រុងប៉ោយប៉ែតជាច្រើនកន្លែងអាជ្ញាធរតែងតែឈូសឆាយនឹងកៀកិនជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំក៏ប៉ុន្តែនៅក្នុងស្ថានការណ៍មានទឹកភ្លៀងទឹកដកឬក៏ទឹកជំនន់គ្រឿងចាក់ចុះឈូសឆាយចូលគៀកិនមិនកើតដូច្នេះលុះត្រារង់ចាំទាល់តែរដូវរាំងស្ងួតទើបអាចឈូឆាយបានល្អតែទោះជាយ៉ាងណាក៏ដោយផលលំបាករបស់ប្រជាពលរដ្ឋអាជ្ញាធរតែងតែគិតគូនិងដោះស្រាយជូនបងប្អូនគ្រប់បែបយ៉ាងដោយមិនឲ្យមានផលលំបាកឡើយ ។
ផ្លូវលំនិងផ្លូវបេតុងដែលរងខាងខូចខាតនេះគឺធ្វើឡើងដោយមានការឧបត្ថម្ភពីអាជីវករសប្បុរសជនខ្លះហើយនៅសល់ប៉ុន្មានគឺជាថវិការបស់លោកអភិបាលក្រុងជាមួយនឹងអាជ្ញាធរសង្កាត់ជាអ្នកបំពេញបន្ថែម ហើយក្នុងនេះលោកអភិបាកក្រុងក៏សូមថ្លែងអំណគុណដល់អាជីវករពាណិជ្ជិករនិងសប្បុរសជនដែលតែងតែចូលរួមសហការណ៍ជាមួយនឹងអាជ្ញាធរហើយលោកក៏សុំអរគុណដល់ឯកឧត្តម បណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតនិងឯកឧត្តមអ៊ំុរាត្រីអភិបាលនៃការអភិបាលខេត្តបន្ទាយមានជ័យតែងតែដឹកនាំអង្គប្រជុំរួមជាមួយនឹងរដ្ឋបាលក្រុងប៉ោយប៉ែត។និងចង្អុលបង្ហាញ នៅការអភិវឌ្ឍន៍មូលដ្ឋានសំរាប់ជូនបងប្អូនពលរដ្ឋរបស់យើងទាំងមូលនៅក្នុងក្រុងប៉ោយប៉ែត។
