ពិតជាមេឃធំ ភ្នំខ្ពស់មែន ហ៊ានយកឈ្មោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជាអគ្គស្នងការរងនគរបាលជាតិត្រូវបានមេបនល្បែងសង្វៀនប្រជល់មាន់ ខ្នាយដែក យកមកប្រើជាខ្នងបង្អែក ដើម្បីបំភ័យដល់សមត្ថកិច្ចក្នុងការបើកលេងភ្នាល់យ៉ាងណាធិបតេយ្យ

(ខេត្តកំពង់ឆ្នាំង)ទីតាំងបនល្បែងសង្វៀនប្រជល់មាន់ខ្នាយដែកខ្នាតយក្សកំពុងបើកលេងភ្នាល់យ៉ាងគក្លើន និងអនាធិបតេយ្យជាទីបំផុតសមត្ថកិច្ចជំនាញ និងអាជ្ញាធរមិនហ៊ានបង្ក្រាបព្រោះខ្លាចកេរ្តិ៍ឈ្មោះ ឯកឧត្តម ហ៊ុន ជាដែលត្រូវក្រុមមេរបបនល្បែងយកមកប្រើធ្វើជាខែលដើម្បីបន្លាចដល់សមត្ថកិច្ច។
នៅរសៀលថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2025 អង្គភាពសារព័ត៌មានយើងបានចុះមកដល់ទីតាំងផ្ទាល់ដែលស្ថិតនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បានសង្កេតឃើញទីតាំងប្រជល់មាន់ដ៏ធំមហិមា កំពុងដំណើរការយ៉ាងរលូន។
នៅចំពោះមុខអ្នកយាមទ្វារបានបង្ហើបប្រាប់ថា ទីតាំងខាងលើគឺជា កម្មសិទ្ធិរបស់ឯកឧត្តម ហ៊ុន ជា ជាអ្នកបើកលេងភ្នាល់កំសាន្តរៀងរាល់ពេលថ្ងៃសៅរ៍និងអាទិត្យ ហើយអ្នកចូលរួមលេង សុទ្ធតែមេមេធំៗផងដែរ។សេចក្តីរាយការណ៍បន្តថា ឲ្យតែដល់ថ្ងៃសៅរ៍និងអាទិត្យ ក្រុមអ្នកញៀនល្បែង មកពីគ្រប់ទិសទីដោយធ្វើដំណើរដឹកនាំតាមរថយន្ត និងម៉ូតូមកប្រមូលផ្ដុំគ្នា នៅភូមិសាស្ត្រខាងលើ ដើម្បីលេងភ្នាល់ហូរកញ្ជ្រៀវអឺងកង ដោយពុំញញើតច្បាប់អ្វីបន្តិចសោះឡើយ។ សេចក្តីរាយការណ៍បន្តថាក្នុងការលេងភ្នាល់ទៀតសោត គេដាក់ដើមផាន់លុយរាប់ពាន់ដុល្លា និងមិនមានការខ្វល់ខ្វាយ ភ័យឬព្រួយ បារម្ភការបង្ក្រាបពីសំណាក់សមត្ថកិច្ចឡើយ ព្រោះមេបនល្បែងបានអះអាងនិងអួតថាទីតាំងនេះ គឺជាកម្មសិទ្ធផ្ទាល់របស់ឯកឧត្តម ហ៊ុន ជា។
បើយោងតាមសម្ដីពីបុរសម្នាក់ ដែលបានអះអាងថា ខ្លួនឈ្មោះម៉េងបានបញ្ជាក់ថាទីតាំងសង្វើនប្រជល់មាន់ ខ្នាយដែកដែលកំពុងប្រព្រឹត្តលេងនេះគឺជារបស់ឯកឧត្តម ហ៊ុន ជា។និងបានឱ្យលេខទូរសព្ទមួយខ្សែលេខ0882785777និងបញ្ជាក់ថា គេជាអ្នកចាយលុយឲ្យអ្នកសារព័ត៌មានមួយសន្ទុះក្រោយមក ម្ចាស់លេខខាងលើបានភ្ជាប់ទៅឡេក្រាមមកក្រុមការងារយើង ដោយដាក់ profile ថាក្រសួងព័ត៌មាន និងសូមឲ្យក្រុមការងារយើងផ្ញើកាតសម្គាល់ខ្លួន គេនិងផ្ដល់ប្រាក់ខែ ប្រចាំខែក្នុងមួយខែដប់មុឺនរៀល។ តែយើងសុំធ្វើការបដិសេធមិនទទួលយកដោយគោរពលើក្រុមសីលធម៌ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ក្រោយពី ទទួលបានព័ត៌មានអង្គភាពយើងបានទៅដល់អធិការដ្ឋានស្រុកទឹកផុស ដើម្បីទំនាក់ទំនងទៅលោកអធិការ តែមិនបានជួបហើយត្រូវបានបុរសម្នាក់មានឯកសណ្ឋានជាប៉ូលីស នៅក្នុងអធិក្ខារដ្ឋានបង្វែរដាន និងបានឱ្យលេខទូរសព្ទ 011 20 66 22 ហើយអះអាងថាឈ្មោះបួវណ្ណីជាអធិការស្រុកទឹកផុសទៀតផង ជាមួយគ្នានោះដែរ អង្គភាពយើងបានធ្វើការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំងដើម្បីជម្រាបជូននៅទីតាំងបនល្បែងខាងលើ ដែលត្រូវបានលោកបញ្ជាក់ថាករណីនេះ លោកអត់ទាន់បានដឹងទេចាំលោកឱ្យអធិការទៅពិនិត្យមើលប្រសិនបើ ជារបស់ឯកឧត្តម ហ៊ុន ជាសូមអ្នកសារព័ត៌មានខលទៅសួរខ្លួនឯងទៅ លោកបានបន្តថា.រីឯអធិការស្រុកទឹកផុស មិនមែនឈ្មោះបួរវណ្ណីឡើយ។ក្រោយពីមានការបញ្ជាក់ពីលោកស្នងការ យើងអាចសរបញ្ជាក់ឲ្យឃើញថា នគរបាលដែលអះអាងនៅក្នុងអធិការរដ្ឋានមុននេះបន្តិចមានចេតនាភូតភរកុហក និងបង្វែររឿងយ៉ាងពិតប្រាកដ។ បើទោះបីយ៉ាងនេះក្តីអង្គភាពសារព័ត៌មានយើងខ្ញុំ បានស្វែងរកលេខទូរសព្ទ របស់ឯកឧត្តម ហ៊ុន ជា ដើម្បីស្វែងរកការបកស្រាយជុំវិញក្រុមមេបនល្បែងយកកេរ្តិ៍ឈ្មោះឯកឧត្តម មកប្រើក្នុងបនល្បែងដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន។ តែក្រុមការងារយើងខ្ញុំស្វែងរកមិនបាន។
ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកទឹកផុស មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានបទល្បែងស៊ីសង ប្រជល់មាន់ខាងលើនេះដែលជាហេតុកើតមាននៅអំពើចោរកម្មអំពើហិង្សា និង ករណីខុសច្បាប់ជាច្រើនទៀតដែលកើតឡើងជាយថាហេតុ ក្នុងបុព្វហេតុល្បែងភ្នាល់ស៊ីសង។ ម្យ៉ាងទៀតតើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ចេញដោយក្រសួងមហាផ្ទៃ ទៅជាយ៉ាងណា។ តែទោះបីយ៉ាងណាក៏ដោយក្រុមការងារអង្គភាពយើង និងរង់ចាំទទួលការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ឯកហ៊ុន ជា អគ្គស្នងការរងនគរបាលជាតិរាល់ម៉ោងធ្វើការស្ដីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកជនខិលខូចដែលប្រើឈ្មោះឯកឧត្តមទៅប្រព្រឹត្តបទល្មើសយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
