លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ ដឹកនាំក្រុមការងារ សង្កាត់ ចុះពិនិត្យទីតាំងផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិសាមគ្គីមានជ័យ ដែលរងការខូចខាតស្ទើទាំងស្រុង..

ក្រុងប៉ោយប៉ែត៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នឹងលោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ ដឹកនាំក្រុមការងារសង្កាត់ ចុះពិនិត្យទីតាំងផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិសាមគ្គីមានជ័យ ដែលរងការខូចខាតស្ទើទាំងស្រុងក្នុងរដូវវស្សានេះ តាមការស្នើសុំរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងនូវមូលដ្ឋាននោះផ្ទាល់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តាមពិនិត្យជាក់ស្ដែង ដោយសារតែរថយន្តធន់ធំៗ ដឹកខ្សាច់.ដឹកថ្ម.ដឹកឥដ្ឋ.ដឹកដែក.នឹងរថយន្តក្រុមហ៊ុន ការឡុកស៊ីម៉ង់ត៍ ចាក់បេតុង ចាក់ប្លង់សេ ដឹកចូលមកដាក់ នឹងចាក់ឲ្យម្ចាស់ផ្ទះសំណង់ទាំងនោះ ដែលកំពុងកសាងសង់ អគារធំៗ បណ្តាលឱ្យផ្លូវបេតុងមួយខ្សែនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កភាពលំបាកដល់ប្រជាពលរដ្ឋ នឹងមហាជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែធ្វើដំណើរឆ្លងកាត់ទៅវិញទៅមករៀងរាល់ថ្ងៃ ដើម្បីទៅប្រកបអាជីវកម្មលក់ដូរ ការងារផ្សេងៗប្រចាំថ្ងៃ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នឹង លោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានចុះជួយកែសម្រួលផ្លូវមួយនេះឡើងវិញគឺដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបានជាបណ្ដោះអាសន្នសិន រង់ចាំរដូវភ្លៀងធ្លាក់អស់សិន និងធ្វើការជួសជុលនឹងចាក់បេតុង ជូនប្រជាពលរដ្ឋឡើងវិញ និងសុំការអធ្យាស្រ័យយោកយល់ ពីបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរណ៍លើដងផ្លូវនេះផងដែរ៕
